ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា​ត្រូវការកម្លាំង​បោសសម្អាត​មីន​ជាង​ ២ពាន់​នាក់​បន្ថែមទៀត ​

ត្បូងឃ្មុំ៖ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានលើកឡើងថា កម្ពុជាត្រូវការកងកម្លាំងបោសសម្អាតមីនបន្ថែមចំនួនជាង ២ ០០០នាក់ ដើម្បីពន្លឿនការបោសសម្អាតមីនឲ្យអស់តាមផែនការកំណត់ នៅឆ្នាំ២០២៥។

លោកព្រំ សុភមង្គល បានង្លែងបែបនេះ នៅក្នុងកិច្ចប្រជុំវិស័យសកម្មភាពមីននៅសាលាខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន និងធ្វើសេចក្តីរាយការណ៍ពីលទ្ធផល និងផែនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីពីសង្គ្រាម ។

សូមបញ្ជាក់ថា ​បច្ចុប្បន្ននេះ មន្ត្រី ​និង​បុគ្គលិក​កំពុង​បម្រើ​ការងារនៅមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជាមាន​ប្រមាណ ១ ៨០០​នាក់ និង​មាន​ជន​ពលី​ ពិការ មរណៈ និងចូលនិវត្តន៍ចំនួនជិត ៤០០នាក់៕