លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង អគ្គលេខាធិការនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម និងភរិយា រួមសមាជិកក្រុមការងារទាំងអស់ ក្នុងឱកាសឆ្នាំសកល២០២១ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម និងលោកជំទាវ ព្រមទាំង បុត្រធីតាទាំងអស់។
លោកឧកញ៉ា អ៊ឹង ឃាង និងភរិយា ផ្ញើសារថា «ក្នុងឱកាសឆ្នាំសកល២០២១នេះ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមថែរក្សា លោកឧកញ៉ា ប្រធាន និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា ក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។
លើសពីនេះ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឧកញ៉ា ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធន់តូចនិងមធ្យមនៅកម្ពុជា ។