ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រមុខដឹកនាំកម្ពុជាបញ្ជាបន្ទាន់ឲ្យបិទមិនឲ្យមនុស្សចេញចូលខេត្តព្រះសីហនុ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាផ្ទាល់មាត់​ជាបន្ទាន់មួយ ឲ្យអាជ្ញាធរខេត្តព្រះសីហនុ ចាត់វិធានការទប់ស្កាត់មិន​ឲ្យមានមនុស្សចេញចូលខេត្តព្រះសីហនុ​ ដោយចាប់ពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់​កុំ​ឲ្យមានការ​ឆ្លងរាលដាលជំងឺកូវីដ១៩ ចេញពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេង។​
ក្នុងបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ​ គឺឲ្យបិទចរាចរណ៍តែមនុស្សចេញចូល​​ប៉ុណ្ណោះ ប៉ុន្តែមិនឲ្យប៉ះពាល់ដល់ការដឹកជញ្ជូន​ទំនិញចេញចូលខេត្តព្រះសីហនុឡើយ​។​
សម្តេចប្រកាសបែបនេះស្របពេលខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩ នៅព្រឹ​កថ្ងៃទី៣ ខែមីនានេះ មាន៦២នាក់ ដែលក្នុងនោះ ភាគច្រើន គឺជាជនជាតិចិន៕