កំពង់ចាម៖ ក្នុងឱកាសទទួលជំនួយពីសប្បុរសជននានា កាលពីព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានផ្តល់ការឧបត្ថម្ភទាំងថវិកា និងសំភារៈ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ដោយក្រុមហ៊ុនខ្មែរភូលវែលហ៊្វែរឡូតធេីរី ខូ អិលធីឌី បានជួយឧបត្ថម្ភម៉ាសចំនួន២៥០០០ម៉ាស ក្រុមហ៊ុនដីឡូត៍អានសំណាងបឹងស្នាយ ជួយឧបត្ថម្ភថវិការចំនួនពីរលានរៀល លោកស្រី ជ័យ ហ៊ុយឡេង ជួយឧបត្ថម្ភទឹកបរិសុទ្ធចំនួន១០០យួរ និងទឹកផ្លែឈើ ១០កេស លោកស្រី ម៉ែន ស្រីពៅ ជួយឧបត្ថម្ភមីចំនួនប្រាំបួនកេស ទឹកស៊ីអ៊ីវប្រាំបីយួរ និងទឹកបរិសុទ្ធចំនួន១០កេស ដេីម្បីជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើធ្វើចត្តាឡីស័កផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានធ្វើកាបែងចែកម៉ាសទាំងនោះទៅឲ្យមន្ត្រីពាក់ព័ន្ធ និងក្រុមយុវជនស្រលាញ់សន្តិភាព សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋ នៅតាមផ្សារ នៅតាមទីសាធារណៈ ឬនៅតាមតំបន់ទីប្រជុំជននានា ដេីម្បីពញ្ញាក់ស្មារតី រំឭកដាស់តឿនដល់ប្រជាពលរដ្ឋ ឲ្យពាក់ម៉ាស់ជាប្រចាំ កុំបីមានការធ្វេសប្រហែសឡេីយ។
ដោយឡែកចំពោះសម្ភារៈគ្រឿងឧបភោគ និងបរិភោគទាំងអស់ ត្រូវបានប្រគល់តាមមណ្ឌលចក្តាឡឺស័កក្នុងខេត្ត ដើម្បីទំនុកបម្រុងដល់ពលករចំណូលស្រុក និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើធ្វើចត្តាឡីស័ក។
លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារឲ្យជួយធ្វើការផ្សព្វផ្សាយរំឭកកដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យចូលរួមអនុវត្តតាមកន្លងថ្មីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺត្រូវការពារ ដោយមានការពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និងកុំបីចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា៕