ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព បកអាក្រាតថា អតីតមេដឹកនាំបក្សប្រឆាំងមិនដែលគោរពសម្តេចព្រះបរមរតនៈកោដ្ឋម្តងណាទេ

លោក សយ សុភាព អ្នកកាសែតខ្មែរដែលធ្លាប់ រត់សំបុត្រឲ្យអតីតមេបក្សសង្រ្គាមជាតិជាច្រើនដងសុំការលើកលែងទោសពីសម្តេចតេជោ ហ៊ុន សែន បានបកអាក្រាតលើហ្វេសប៊ុកលោកថា អតីតមេដឹកនាំបក្សប្រឆាំងមិនដែលគោរពសម្តេចព្រះបរមរតនៈកោដ្ឋម្តងណាទេ។

លោកបានលើកហេតុផលថា” ១ គណបក្ស សម រង្សុី ទទួលបាន ១៥អសនៈពីការបោះឆ្នោត ខែកក្កដា ឆ្នាំ១៩៩៨។ ជាង២ឆ្នាំក្រោយមក ព្រះករុណា ជាអម្ចាស់ជីវិតតំកល់ត្បូង សម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាក្សត្យ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះប្រទាន គ្រឿងឥស្សរយស ចំនួន ១៥ ដល់សមាជិកសភា បក្សប្រឆាំង។ ខណៈនោះ សម រង្សុី មិននៅក្នុងប្រទេស តែ កូនចៅ ទាំង ១៤នាក់បានទទួលពីព្រះមហាក្សត្យ ហើយ ប្រារព្ធពិធីបំពាក់នៅរដ្ឋសភា”។

លើសពីនេះលោកថា ក្រោយពី សម រង្សុី ត្រឡប់ពីក្រៅប្រទេស គាត់ ខឹង ស្តេចផែនដី ហើយ យកគ្រឿង ឥស្សរយសទាំងនោះថ្វាយព្រះមហាក្សត្យវិញ។

ចំណុច២  វិបត្តិ នយោបាយ ក្រោយការបោះឆ្នោត នា ខែកក្តដា ឆ្នាំ២០០៣ នៅ ៥-៦ វិច្ឆិកា ព្រះមហាក្សត្យកោះប្រជុំក្នុងវាំងបញ្ចប់ វិបត្តិនយោបាយដោយព្រមព្រៀងបង្កើតរាជរដ្ឋាភិបាល៣ ភាគី។

លោក សយ សុភាព បន្ថែមថា”សុីញ៉េ មិនទាន់ស្ងួតទឹកប៊ិចពីក្នុងវាំងផង ពេលចេញមកក្រៅ សម រង្សុី បំផ្លាញចោលភ្លាម ដោយបដិសេធមិនទទួលស្គាល់លទ្ធផលចរចារ។ ខ្ញុំផ្ទាល់ជាអ្នកសួរ”។

សម រង្សុីធ្វើជាគោរព និង ដង្ហែ សម្តេចព្រះបិតាជាតិ ព្រះបាទ នរោត្តម សីហនុ ពេលណាខ្លួន មានប្រយោជន៏តែបើអត់ប្រ យោជន៏ គាត់យកទមិឡ ដាក់ក្នុងខ្លួនប្រមាថព្រះមហាក្សត្យតែម្តង។