ភ្នំពេញ៖ក្រោយលេចលឺព័ត៌មានតាមបណ្ដាញសង្គមជាបន្តបន្ទាប់ថាប្រទេសថៃគ្រោងសាងសង់ប្រាសាទដូចយកគំរូតាមប្រាសាទអង្គរវត្តដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មធ្ងន់ៗនិងប្រកាសដាច់អហង្ការថា យើងជាខ្មែរ គឺមិនអនុញ្ញាតឲ្យអ្នកលួចចម្លងទ្រព្យសម្បត្តិដូនតាយើងនោះឡើយ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបញ្ចេញប្រតិកម្មតាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៦ ខែ កក្កដា នេះ ថា”សៀមមិនចោលមាយាទអាក្រក់យួនមិនចោលស្នៀតចង់លេបកេរ្តិ៍ខ្មែរ សៀមគួរខ្មាស់អស់មនុស្សក្នុងពិភពលោកផង ពីព្រោះថា ពិភពលោកស្គាល់ច្បាស់ណាស់អំពីកេរ្តិ៍របស់ខ្មែរ ដោយសារដូនតាខ្មែរខ្លាំងរហូតវ៉ៃ សៀមខ្ទិចម្តងជាពីរដងហើយក្នុងប្រវត្តិសាស្រ្តដូច្នេះសៀមឈប់ដេកស្រម៉ៃលួចកេរ្តិ៍ខ្មែរទៀតទៅ អ្នកលួចមិនបានទេក្នុងសម័យនេះពីព្រោះខ្មែរមិនទាន់អស់អ្នកស្នេហាជាតិនៅឡើយទេ”។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា”កាលពីឆ្នាំជាង 2000 សៀមខ្ទិចស្ថានទូតម្តងហើយ ដោយសាររឿងអង្គរវត្តនឹង សូមកុំទាន់ភ្លេចអីណា យើងជាខ្មែរ គឺមិនអនុញ្ញាតឲ្យអ្នកលួចចម្លងទ្រព្យសម្បត្តិដូនតាយើងនោះឡើយលួចមិនបានរបស់ពិត បែរទៅជាចម្លងយកពិតជាចោរគ្មានភាពខ្មាស់អៀនមែន”។
ប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ នោទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក៕