លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី១០ខែកក្ដដានេះថា ចំពោះករណីមរណភាពដោយសារកូវីដ១៩ ដែលនៅតែបន្តកើតមានច្រើននោះ គឺ ដោយសារអ្នកជម្ងឺភាគច្រើនដែលបានចូលសម្រាកពេទ្យ គឺមានជំងឺ រ៉ាំ រ៉ៃជាប់មកជាមួយ ដូចជាជំងឺសួត ជំងឺលើសឈាម ជំងឺសរសៃឈាម ជាដើម។
លោកស្រីរដ្ឋលេបញ្ជាក់ថា ហេតុដូច្នេះហើយនៅពេលមេរោគ កូវីដ-១៩ ចូលទៅក្នុងខ្លួនបន្ថែមទៀតនោះ បានធ្វើឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ ជាពិសេសពពួកប្រភេទបំប្លែងថ្មី អាល់ហ្វា (B.117) ដែលកំពុងតែចរាចរយ៉ាងសកម្មនៅកម្ពុជា បើទោះជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពហើយក៏ដោយ៕