ដោយអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនដេីម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញលេីទីផ្សារក្នុងខេត្តកំពត ខេត្តសៀមរាប និងខេត្តស្វាយរៀង នៅថ្ងៃទី១២ និង១៣ ខែតុលា ឆ្នាំ២០២១នេះ ដោយបានរកឃេីញទំនិញជាគ្រឿងឧបភោគ បរិភោគដែលខូចគុណភាពចំនួន ៨០គីឡូក្រាម។
ទំនិញដែលបានដកហូតខាងលេីនឹងត្រូវយកមករក្សាទុកដេីម្បីកម្ទេចចោលនៅពេលក្រោយ៕