លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភរិយា បុត្រា បុត្រី រួមសហការី សូមគោរពជូន និងអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាឱកាសថ្ងៃដ៏វិសេសវិសាលថ្លៃថ្លា ក្នុងថ្ងៃកំណើត ៤៣ ឈានចូល៤៤ឆ្នាំ។
លោកបានផ្ញើសារថា«ក្នុងឱកាសដ៏វិសេសវិសាល នៃថ្ងៃខួបកំណើតបងប្រធាន ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែតុលានេះ ខ្ញុំ និងក្រុមគ្រួសារ និងសហការី សូមលើកដៃបួងសួងគោរពជូនពរដល់បងប្រធាន និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លារ ប្រាជ្ញាឈ្លាសវៃ ជួបតែសេចក្តីសុខ និងសេរីគ្រប់ប្រការក្នុងជីវិត ព្រមទាំងទទួលបានជោគជ័យថ្មីៗ ថែមទៀតក្នុងបេសកកម្មបំរើជាតិ»។