(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១បានរៀបចំវគ្គបណ្ដុះបណ្ដាលក្នុងក្របខណ្ឌអគ្គនាយកដ្ឋាន ដល់មន្រ្តីស៊ើបអង្កេត ក.ប.ប. ដឹកនាំដោយ លោក ឃួន សាវុធ អគ្គនាយករង ក.ប.ប. តាមរយៈប្រព័ន្ធអនឡាញ (Zoom)។
វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមធ្វើជាវាគ្មិនដោយ លោក ផឹង វីរៈ ប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងមានការចូលរួមពីលោក លោកស្រី ប្រធាន/អនុប្រធានការិយាល័យថ្នាក់កណ្ដាល នៃអគ្គនាយកដ្ឋាន ក.ប.ប.។
ប្រធានបទនៃវគ្គបណ្ដុះបណ្ដាលនេះ រួមមាន៖
១- ប្រកាសលេខ ១៨៣ ស្ដីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេតក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
២- ប្រកាសលេខ ១៨៤ ស្ដីពីនីតិវិធីនៃការដោះស្រាយតាមរយៈការចរចារចំពោះបទល្មើសក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
៣- ប្រកាសលេខ ១៨៥ ស្ដីពីបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់។
៤- នីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការទទួល និងដោះស្រាយពាក្យបណ្ដឹង។