ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពអបអរសាទរ និងសូមជូនពរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃខួបកំណើត៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ ។
លោកឧកញ៉ាបណ្ឌិតផ្ញើសារថា «ខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ សូមឯកឧត្តមបណ្ឌិត បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្លា ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ» ។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយប្រោះព្រំ និងប្រសិទ្ធពរជូនឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។