ខេត្តក្រចេះ៖ សមត្ថកិច្ចស្រុកឆ្លូងខេត្តក្រចេះកាលពីយប់ថ្ងៃ ទី១៣ ឈានចូលថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២,៣៥នាទី ក្រោមបទបញ្ជាពីអភិបាលស្រុករង លោក ធីម សាងលេង និងបទបញ្ជាពីគណៈឯកភាពស្រុកបានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើស្រុកឆ្លូងនិងកំលាំងសមត្តកិច្ច ស្រុកឆ្លូង បានសហការគ្នារឃាត់រថយន្តដឹកឈើអត់ច្បាប់មួយគ្រឿងដែលមានស្លាកលេខ ខេមរភូមិន្ទ01(3,8017) ពណ៌ត្រេអុី(ព៌ណទាហាន)ត្រៀមដឹកចែកចាយទៅបណ្តាគោលដៅផ្សេងៗទៀត។
ក្រុមពលរដ្ឋនិងមន្រ្តីមួយចំនួនបានលើកឡើងថា ក្រោយពេលសមត្ថកិច្ចបានចាប់ឃាត់ឡានហើយនោះ គឺឡានមានប្រើប្រាស់ស្លាកលេខអង្គភាព(ខេមរភូមិន្ទ)ដើម្បីដឹកជញ្ជូនបទល្មើសព្រៃឈើ ដោយខុសច្បាប់ ហើយករណីនេះកំពុងតែមានការសម្របសម្រួលក្រោយខ្នង ពីព្រះអាជ្ញាខេត្តនិងរដ្ឋបាលព្រៃឈើខេត្តផងដែរ ដើម្បីសុំឲ្យមានការដោះលែងក្រៅផ្លូវការនៅរយៈពេល៣ថ្ងៃខាងមុខទៀត។
ប៉ុន្តែមន្រ្តីស្និទ្ធនិងរដ្ឋបាលព្រៃឈើបានបញ្ជាក់ប្រាប់សារព័ត៌មានដេលីខ្មែរកាលពីថ្ងៃទី១៤ខែធ្នូនេះថា «ពួកគាត់ជាពលរដ្ឋនិងមន្រ្តីរាជការក្នុងខេត្តក្រចេះបានដឹងស្ទើរគ្រប់ៗគ្នាបានដឹងពីករណីយកឡានអង្គភាពទៅដឹកឈើដោយខុសច្បាប់នេះ ដែលគួរតែចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន ហើយជាពិសេស ពូកគាត់ស្នើសុំទៅនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាចុះស្រាវជ្រាវនិងស៊ើបអង្កេតជាបន្ទាន់ ព្រោះករណីនេះជាអំពើខុសច្បាប់ ដែលជនល្មើសត្រូវតែតាមចាប់មេខ្លោងនោះមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន។
ប្រជាពលរដ្ឋនិងមន្រ្តីរាជការនៅខេត្តក្រចេះ បានទទូចស្នើសុំឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាជួយស៊ើបអង្កេតលើករណីនេះផង និងបន្តតាមចាប់មេខ្លោង ដែលយកឡានអង្គភាពមកដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅខេត្តក្រចេះនេះផង។
សរុបជារួមការបង្រ្កាបនេះលទ្ធផលគឺបានត្រឹមតែ ដកហូតឈើអាគ្រឿងប្រភេទឈើ(ស្រឡៅ) ដែលជាឈើលេខ២ សរុបទាំងអស់ 9 ទៅ 10 ម៉ែតគីប ដែលមេឈ្មួញដឹកសំដៅយកទៅចែកចាយនៅតាមបណ្តាខេត្តផ្សេងៗ រីឯវត្ថុតាំងខាងលើត្រូវបានមមន្រ្តីរដ្ធបាលព្រៃឈើស្រុកឆ្លូងយកមករក្សាទុកតែប៉ុណ្ណោះ ព្រោះជាបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់។