ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Ronaldo ធ្លាក់ទឹក​ចិត្តខ្លាំង ដោយសារ​តែ​មិន​បាន​ទៅ​បុណ្យសព​ឪពុក

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លឹ​ប​អធិរាជ​ស Real Madrid ពិបាកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​ខ្លួន​ត្រូវ​ប្រកួត​បាល់​ជំនួស​ការ​ទៅ​ចូលរួម​បុណ្យសព​ឪពុក ។

Ronaldo អាយុ​៣២​ឆ្នាំ ធ្លាប់​មាន​បញ្ហា​ជាមួយ​ឪពុក​ដោយសារ​តែ​ឪពុក​ជា​អ្នកប្រមឹក ។ លោក​វេជ្ជបណ្ឌិត Fafe មាន​ប្រសាសន៍​ថា ដោយសារ​តែ Ronaldo មិន​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​របស់​ឪពុក​ហ្នឹងហើយ​ទើប​គេ​ពិបាកចិត្ត​យ៉ាង​ខ្លាំង ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា «Ronaldo ពិបាកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​គេ​មិន​បាន​ទៅ​ចូលរួម​ពិធី​បុណ្យសព​របស់​ឪពុក​គេ ហើយ​ត្រូវ​ប្រកួត​បាល់​ជំនួស​វិញ ។ គេ​មិន​បាន​លា​ឪពុក​មុន​ពេល​ស្លាប់ ហើយ​ក៏​មិន​ដែល​និយាយ​រកគ្នា​តាំងពី​យូរណាស់​មក​ហើយ​» ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គេ​ឃើញ​ថា Ronaldo លេង​ធ្លាក់​ជើង ហើយ​ថែម​ទាំង​ទទួល​បានការ​ពិន័យ​មិន​ឲ្យ​ចូល​ប្រកួត​៥​លើក​ទៀត​កាលពី​ស​ប្តា​ហ៍​មុន ៕