តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាករជើងខ្លាំងប្រេស៊ីលបានផ្ញើសារជូនពរដល់កីឡាកររួមសញ្ជាតិដែលទើបតែចូលក្នុង Barca បន្ទាប់ពីខ្លួនបានដើរចេញទៅកាន់ក្លឹបអ្នកមានបារាំង PSG ។
Neymar បានសរសេរជូនពរអតីតកីឡាករក្លឹបចិន Guangzhou Evergrande លោក Paulinho ថា «ខ្ញុំសង្ឃឹមថា បងនឹងសប្បាយចិត្តដូចកាលពីខ្ញុំនៅ Barca» ។
ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ការទិញយកកីឡាករ Paulinho ថាមានតម្លៃខ្លួន៤៧លានដុល្លារហើយវាជាការទិញលើកទីមួយ បន្ទាប់ពី Neymar ដើរចេញពីក្លឹប ។ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ Paulinho នឹងបង្ហាញមុខជាកីឡាកររបស់ក្លឹប Barcelona ជាផ្លូវការ ៕