ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទវិភាគ៖ការទាមទារលក្ខណៈ២ ចំណុចគ្មានកងទ័ពនិងអព្យាក្រិតរបស់លោក Putinគឺជាចំណុចខ្ទាស់ដែលពិភពលោកគិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន

បរទេស៖លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyyបាននិយាយថា ការចរចាដោយផ្ទាល់ជាមួយលោកPutinគឺជាច្រកតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនតែលោក Putinនៅតែទទួលទាមទារលក្ខណៈ២ចំណុចធំៗដែលពិភពលោកពិសេសគឺលោកខាងលិច និងអង្គការអូតង់ គិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន ។

លោក Zelenskyyបាននិយាយក្នុងសារផ្ញើជូនលោក Putin ថា ខ្ញុំមិនចេះខាំទេ ។ តើអ្នកខ្លាចអី?ខណៈដែលអាមេរិក និងចក្រភពអង់គ្លេសបានបង្ហាញកញ្ចប់ទណ្ឌកម្មថ្មីលើក្រុមមេដឹកនាំធុរកិច្ចធំៗរបស់រុស្ស៊ី ។
លក្ខខណ្ឌ ២ ទី១ “ប្រទេសគ្មានយោធា” និងទី២ “ប្រទេសអព្យាក្រឹត”–ជារឿង២ដែលលោកប្រធានាធិបតី Putin ចង់បានពីអ៊ុយក្រែន។ ប៉ុន្តែតើប្រទេសគ្មានយោធាជាអ្វី? ហើយអ្វីទៅជាប្រទេស អព្យាក្រឹត?
ប្រទេសគ្មានយោធា គឺជាប្រទេសដែលគ្មានកងកម្លាំងប្រដាប់អាវុធ។ នេះមានន័យថាប្រទេសទាំងនេះត្រូវទទួលខុសត្រូវលើកិច្ចការពារខ្លួនឯង ហើយប្រតិបត្តិការដោយគ្មានទាំងកងកម្លាំងប្រដាប់អាវុធណាមួយ ទាំងគ្មានកងកម្លាំងប្រដាប់អាវុធមិនពេញលេញ។ ប្រទេសមួយចំនួនដូចជា កូស្តារីកា និង ហ្គ្រេណាដា បានទទួលដំណើរការគ្មានយោធា។
ប្រទេសផ្សេងទៀតត្រូវបានបង្កើតឡើងដោយគ្មានកងកម្លាំងប្រដាប់អាវុធដូចជា សាម័រ ជាដើម ។ ប្រទេសដែលគ្មានយោធាមួយចំនួនបានឬនៅតែស្ថិតនៅក្រោមការការពារពីប្រទេសមួយផ្សេងទៀត នៅពេលពួកគេទទួលបានឯករាជ្យ ។
តើប្រទេសអព្យាក្រឹតជាអ្វី? ប្រទេសអព្យាក្រឹត គឺជារដ្ឋដែលអព្យាក្រឹតចំពោះសង្រ្គាមឈ្លានពានជាក់លាក់ណាមួយ ឬ រក្សាខ្លួនជាអព្យាក្រឹតអចិន្ត្រៃយ៍នៅក្នុងជម្លោះនាពេលអនាគតទាំងអស់ នេះរួម ទាំងការជៀសវាងការចូលទៅក្នុងសម្ព័ន្ធភាពយោធាដូចជា អូតង់ ឬ CSTO ជាដើម។ ខណៈជាប្រភេទជាប្រទេសមិនប្រយុទ្ធ ប្រជាជាតិនៃប្រទេសអព្យាក្រឹត ទទួលបានកិច្ចការពារពីសកម្មភាពឈ្លានពាន ក្រោមច្បាប់សង្គ្រាម។ ប្រទេសអព្យាក្រឹតនៅក្នុងសង្រ្គាមជាក់លាក់មួយ គឺជារដ្ឋអធិបតេយ្យ ដែលមិនចូលរួមជាមួយភាគីជម្លោះណាមួយ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍នៃច្បាប់អព្យាក្រឹតភាពក្រោមច្បាប់អន្តរជាតិ។
បច្ចុប្បន្ននេះ សំណួរនៅតែមានតើអ៊ុយក្រែននឹងផ្តល់ឱ្យតាមការទាមទាររបស់រុស្ស៊ីឬទេ? តើអ៊ុយក្រែន នឹងគ្មានយោធាឬទេ?ឬអ៊ុយក្រែន នឹងក្លាយជារដ្ឋព្យាក្រឹតឬទេ?នេះហើយគឺជាចំណុចដែលគេគិតមិនយល់ថាតើការទាមទាររបស់រុស្ស៊ី ចង់បានអ្វីឲ្យបានពិតប្រាកដពីអ៊ុយក្រែន ឬមួយសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន គ្រាន់តែដូចពាក្យថាពោលថា “អាក.មាន់បន្លាចសត្វស្វា”ទេឬ ។
ក្រុមគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនបានជួបគ្នាជុំទីក្នុងទីក្រុងBrest ស្ថិតនៅតាមព្រំដែនរវាងប្រទេសបូឡូញ និងបេឡារុស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
ភាគីអ៊ុយក្រែនបានស្វែងរកការបើកច្រករបៀងមនុស្សធម៌ ខណៈពេលដែលរុស្ស៊ីបានទទូចថាការពន្យារពេលណាមួយក្នុងការចរចានឹងនាំឱ្យមានការបន្ថែមតម្រូវការទៅលើបញ្ជីទាមទាររបស់ទីក្រុង Moscow ។
ក្រោយការចរចាជុំទី២រវាងក្រុមមន្ត្រីរបស់ប្រទេសទាំង២ ក្រុងKyivនិង Moscowបានរាយការណ៍ថា បានព្រមព្រៀងលើការបង្កើតឲ្យមានច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល ។
លោក Mikhail Podolyakទីប្រឹក្សាប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនបានសរសរនៅលើបណ្ដាញសង្គម Twitterថា ការចរចាជុំទី២បានបញ្ចប់ហើយតែគួរឲ្យស្ដាយព្រោះលទ្ធផលដែលអ៊ុយក្រែនចង់បាននោះគឺមិនទាន់មាននៅឡើយមានដំណោះស្រាយតែមួយគត់ សម្រាប់ការរៀបចំឲ្យមានច្រករបៀងមនុស្សធម៌ ។
លោក Putin និយាយថាប្រតិបត្តិការយោធារបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន កំពុងដំណើរការទៅតាមផែនការ ហើយគោលដៅទាំងអស់កំពុងឈានដល់ការសម្រេចដោយជោគជ័យ។
លោកបានសរសើរយោធារុស្ស៊ីថាជាវីរបុរស ហើយបានបញ្ជាឱ្យបង់ប្រាក់បន្ថែមដល់គ្រួសារទាហានដែលត្រូវបានសម្លាប់ និងទាហានដែលរងរបួសក្នុងបេសកកម្មរបស់ពួកគេ ។
កងកម្លាំងរុស្ស៊ីបានជំរុញសង្រ្គាមរបស់ពួកគេនៅអ៊ុយក្រែនដោយដណ្តើមបានកំពង់ផែសមុទ្រយុទ្ធសាស្ត្រមួយនិងគំរាមដណ្តើមយកមជ្ឈមណ្ឌលថាមពលធំមួយកន្លែង ទោះបីជាភាគីទាំង ២ បានជួបប្រជុំគ្នានៅក្នុងប្រទេសបេឡារុស និងបានព្រមព្រៀងឲ្យមានច្រករបៀងសុវត្ថិភាព ដើម្បីជម្លៀសពលរដ្ឋដោយសុវត្ថិភាពក៏ដោយ ។
អង្គការសហប្រជាជាតិ(UN)និយាយថាមនុស្សជាង១លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីចាប់ផ្តើម។ ចំនួននេះស្មើនឹងជាង២ភាគរយនៃចំនួនប្រជាជនអ៊ុយក្រែន ទោះបីជាអ្នកដែលភៀសខ្លួនពីអ៊ុយក្រែន មួយចំនួន ជាពលរដ្ឋប្រទេសផ្សេងទៀតក៏ដោយ ។ ចំណែកឯ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា ប្រជាជនរហូតដល់ ៤ លាននាក់អាចចាកចេញពីអ៊ុយក្រែន ជាប្រទេសដែលមានប្រជាជនចំនួន៤៤លាន នាក់ ។
សរុបជារួមគេមើលឃើញយ៉ាងច្បាស់ថារុស្ស៊ីមានចេតនាចង់បង្កសង្រ្គាមនៅអ៊ុយក្រែនក៏ដូចជាចង់ប្រឈមជាមួយលោកខាងលិចដែលបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើពួកគេហើយសង្រ្គាមមួយនេះស្រួលមិនស្រួលអាចនឹងក្លាយជាសង្រ្គាមលោកទី៣ដូចអ្វីដែលរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Lavrovបាននិយាយរួចហើយថាបើសង្រ្គាមលោកលើកទី៣ផ្ទុះវានឹងក្លាយជាសង្រ្គាមនុយក្លេអ៊ែរ ប្រល័យលោកទាំងមូលតែម្តង ៕