ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ  ប្រកាស​ឲ្យលោក​លឺ​ ឡាយស្រេង វិល​ត្រឡប់មក​មាតុប្រទេស​វិញ​

សម្តេចតេជា បានថ្លែងបែបនេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន ៣២១៣ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ ។

សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ លោក លឺ ឡាយស្រេង បាន​បង្ហោះ​វិ​ដេ​អូ​ខ្លី​ប តាម​ហ្វេ​ស​ប៊ុ​ក ​លោក​បាន​លើក​ឡើង​ថា លោក​មានការ​នឹករលឹក​បងប្អូន​ជនរួមជាតិ​ជាខ្លាំង ហើយ​ចង់​វិល​ត្រឡប់មក​កម្ពុជា​វិញ ព្រោះ​ជា​ស្រុ​កំណើត​។​

​លោក លឺ​ឡាយស្រេង បាន​លើកឡើង​ថា លោក​បានស្នើ​សូម​ឲ្យ​សម្តេចនាយក អនុគ្រោះ ដើម្បី​អនុញ្ញាត​ឲ្យ​លោក បាន​វិលត្រឡប់​ទៅវិញ​ទៅ ព្រោះ​បាន​បម្រើ​ប្រទេសជាតិ ជាមួយ​សម្តេច ៣​អាណត្តិ​មកហើយ​។​

​លោក​លឺ​ឡាយស្រេង បញ្ជាក់ថា លោក​រស់នៅ​បរទេស សព្វថ្ងៃនេះ មិនបាន​ចូល​បម្រើ ក្នុង​គណបក្សនយោបាយ​ណាមួយ​នោះទេ​។ ដូច្នេះ​លោក​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក បាន​ចូល​ស្រុក​វិញ​ផង ព្រោះ​ជិត​ចូល​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​លោក លឺ ឡាយស្រេង ក៏បាន​ចូលនិវត្តន៍​ខាង​ផ្នែក​នយោបាយ ហើយ​សន្យា​ឈប់​និយាយ​ពាក់ព័ន្ធ​ទៅនឹង​នយោបាយ​ទៀត​ដែរ​។ លោក​លើកឡើង​កន្លងមក ដើម្បី​ចង់​ឲ្យ​អ្នកនយោបាយ​រួបរួម​ផ្សះផ្សារ​ជាតិ​តែប៉ុណ្ណោះ​។​

​លោក លឺ ឡាយស្រេង បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា បន្ទាប់ពី​មាន​បណ្តឹង​ប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា ដោយសារ​កាលពី​ខែតុលា ឆ្នាំ​២០១៧ លោក លឺ ឡាយស្រេង និង លោកស្រី គី លំអង អតីតមន្ត្រី​ហ្វ៊ុនស៊ិនប៉ិច បាន​និយាយ​គ្នា តាម​ទូរស័ព្ទ ដោយ​លោក លឺ ឡាយស្រេង លើកឡើងថា ប្រសិនបើ​ព្រះមហាក្សត្រ ទ្រង់​មិនអាច​អន្តរាគមន៍ ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​បានទេ ទ្រង់​គួរ​ដាក់រាជ្យ​។​

​ក្រោយ​បែកធ្លាយ​សារ​ទូរស័ព្ទ​នោះ លោក លឺ ឡាយស្រេង បាន​សុំទោស​ជា​សាធារណៈ ចំពោះ​ពាក្យសម្តី​របស់លោក​៕​