ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បង្រ្កាបបទល្មើសរថយន្ត១គ្រឿង​​ដឹកសត្វជ្រូករស់ដោយខុសច្បាប់ដឹកចេញពីវៀតណាមតាមច្រក កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ

ខេត្តតាកែវ៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានបង្រ្កាបបទល្មើសដឹកសត្វជ្រូករស់ខុសច្បាប់រថយន្ត០១គ្រឿងម៉ាកHyundaiពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោនពាក់ស្លាកលេខតាកែវ៣A-៤៣៦០បានដឹកសត្វជ្រូករស់ចំនួន ៤៨ក្បាល ដឹកចេញពីវៀតណាមតាមច្រកកំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ។
ការបង្រ្កាបនេះធ្វើឡើងនៅវេលម៉ោង០៥ និង០៣នាទីទៀបភ្លឺ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
ក្នុងនោះបានចុះស្ទាក់ចាប់រថយន្ត០១គ្រឿងម៉ាកHyundaiពណ៌សជាប្រភេទរថយន្តដឹកទំនិញចំណុះ​៣,៥​តោន ពាក់ស្លាកលេខតាកែវ៣A-៤៣៦០ ដឹកសត្វជ្រូករស់ចំនួន ៤៨ក្បាល ដោយដឹកចេញពីប្រទេស​វៀតណាមតាមច្រក កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ បម្រុងនឹងយកទៅចែកចាយនៅខេត្តតាកែវផ្ទាល់ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ១២៨ភូមិត្រពាំងព្រីងឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ ដែល ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំង
ចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋនិងមន្រ្តីជំនាញផ្នែកផលិតសត្វជាច្រើនបានទទួចឲ្យសមត្ថកិច្ចពាក់ព័ន្ធនិងមន្រ្តីនាយករដ្ឋានសុខភាពសត្វនិងផលិតកម្មប្រចាំខេត្តតាកែវក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត ជាពិសេស អភិបាលខេត្តតែម្តងកុំបណ្តែតបណ្តោយឲ្យក្រុមឈ្មួញ ទុច្ចរិតឃុបឃិតគ្នាលួចនាំចេញដោយខុសច្បាប់បន្តទៀត ព្រោះប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុកនិងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្រាប់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគាំទ្រ យ៉ាងជ្រាលជ្រៅចំពោះ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រ្កាប បទល្មើសលួចនាំជ្រូករស់ដោយខុសច្បាប់ដោយក្រុមឈ្មួញទុច្ចរិត។