ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនសេដ្ឋកិច្ចចិននៅតែទន់ខ្សោយនៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២នេះ

ចិន៖ ទិន្នន័យរដ្ឋាភិបាល បង្ហាញនៅថ្ងៃចន្ទនេះថា កំណើនសេដ្ឋកិច្ចចិននៅតែទន់ខ្សោយមានចំនួន ៤,៨ភាគរយ នៅត្រីមាសដំបូងក្នុងឆ្នាំ២០២២នេះ ស្របពេលដែលរលកនៃការរីករាលដាលឆ្លងសកលជំងឺ COVID-19នាំឲ្យមានការបិទទីក្រុងឧស្សាហកម្មធំៗ ។
ទោះបីជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចចិនបានហក់ឡើងខ្ពស់ជាងកាលពីរយៈពេល ១ត្រីមាសមុន ដែលមានចំនូន ៤ភាគរយប៉ុណ្ណោះ បន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីការគ្រប់គ្រងតឹងរឹងជាងមុនលើការប្រើប្រាស់បំណុលដោយឧស្សាហកម្មអចលនទ្រព្យចិន ។

បើប្រៀបធៀបនឹងត្រីមាសមុន ស្របពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងទៀត ចាត់វិធានការសង្រ្គោះសេដ្ឋកិច្ចនោះ កំណើនសេដ្ឋកិច្ចចិន មានការយឺតយ៉ាវ ១,៣ភាគរយ ពី ១,៤ភាគរយ ។
ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំទី២ររបស់ពិភពលោកនេះដែរ នឹងធ្វើឲ្យប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន តាមរយៈការកាត់បន្ថយតម្រូវការប្រេង ដែក ទំនិញអ្នកប្រើប្រាស់ ចំណីអាហារ និងការនាំចូលផ្សេងទៀត ។
តម្លៃប្រេងដែលបានហក់ឡើងខ្ពស់ ក្រោយរុស្ស៊ីវាយប្រហារអ៊ុយក្រែន បានធ្វើឲ្យការប្រើប្រាស់ចិន ទន់ខ្សោយ ។
លោក ហ៊្វូ លីងហួ អ្នកនាំពាក្យមន្ទីរស្ថិតិជាតិចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃចន្ទនេះថា វាបានបង្ហាញថា ចាប់តាំងពីខែមីនារហូតមក ស្ថានភាពសកលលោក មានភាពស្មុគស្មាញខ្លាំង។ ចំណែកឯការរីករាលដាលឆ្លងជំងឺ COVID-19នៅក្នុងស្រុក បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ ។
កំណើនសេដ្ឋកិច្ចនៅត្រីមាសដំបូង ស្ថិតក្រោមគោលដៅប្រចាំឆ្នាំរបស់គណបក្សកាន់អំណាចកុំម្មុយនិស្តចិនចំនួន ៥,៥ភាគរយ ។ ក្រុមអ្នកព្យាករណ៍ បាននិយាយថា វាពិបាកឈានដល់គោលដៅ បើគ្មានការចំណាយដ៏ច្រើនរបស់រដ្ឋាភិបាលទេនោះ ៕