ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានផលិតកម្ម និង បសុព្យាបាល ដែលមានការសំរបសំរួលពីព្រះរាជអាជ្ញារង ស៊ន មុនី បានចុះមកខេត្តស្វាយរៀង បង្រ្កាបបទល្មើសជ្រូករស់តាមច្រករបៀង (ច្រកក្រាំងលាវ)

ភ្នំពេញ:សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានផលិតកម្ម និង បសុព្យាបាល ដែលមានការសំរបសំរួលពីព្រះរាជអាជ្ញារង ស៊ន មុនី បានចុះមកខេត្តស្វាយរៀងបង្រ្កាបបទល្មើសជ្រូករស់តាមច្រករបៀង (ច្រកក្រាំងលាវ) ដែលមានការនាំចូលជ្រូករស់យ៉ាងអាណាធិបតេយ្យ រាប់រយក្បាលរាល់ថ្ងៃ ដែលធ្វើអោយប៉ះពាល់ដល់ប្រជាកសិករ អ្នកចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសូមស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាមមេត្តាជួយពង្រឹង និងបង្រ្កាបបទល្មើសដែលបង្កឡើងដោយឈ្មួញទុច្ចរិតទាំងនេះផង។