ជប៉ុន៖ ក្រុមហ៊ុន Toyota បាននិយាយថា ពួកគេនឹងផ្អាកប្រតិបត្តិការនៅតាមខ្សែសង្វាក់ផលិតកម្មបន្ថែទៀតនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសជប៉ុន ក្នុងខែនេះ ដោយសារតែវិធានការបិទខ្ទប់ជំងឺ COVID-19នៅទីក្រុងសៀងហៃ ប្រទេសចិន ។
ក្រុមហ៊ុន បាននិយាយថា ការបញ្ឈប់ខ្សែសង្វាក់ផលិតកម្មនឹងចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ហើយនិងបន្តមានសុពលភាពរហូតដល់ដំណាច់សប្តាហ៍ក្រោយ ។
នេះគឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតប្រកាសថា ពួកគេរងផលប៉ះពាល់ដោយសារវិធានការជំងឺជំងឺ COVID-19នៅក្នុងប្រទេសចិន ។
ខណៈពេលនោះដែរ ក្រុមហ៊ុនរថយន្តអាមេរិកTeslaត្រូវបានគេរាយការណ៍ថា បានបញ្ឈប់ផលិតកម្មភាគច្រើនរបស់ខ្លួននៅរោងចក្រក្នុងទីក្រុងសៀងហៃ ដោយសារតែជួបបញ្ហាផ្តល់ប្រភពគ្រឿងបង្គុំ ។
ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយសារផលប៉ះពាល់នៃកង្វះខាតគ្រឿងពាក់កណ្តាលចម្លង ពួកយើងសូមប្រកាសពីផែនការផលិតឡើងវិញរបស់ពួកយើង ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារវិធានការបិទខ្ទប់នៅទីក្រុងសៀងហៃ ប្រទេសជិន ពួកយើងក៏បានសម្រេចចិត្តផ្អាកបន្ថែមទៀតនូវប្រតិបត្តិការនៅខ្សែសង្វាក់ផលិតកម្មចំនួន ១៤ នៅរោងចក្រ ៨កន្លែងក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៦ ខែឧសភា រហូតដល់ថ្ងៃទី ២១ ខែឧសភា ។
កាលពីមុនក្រុមហ៊ុនធ្លាប់បាននិយាយថា ពួកគេគ្រោងនឹងផលិតរថយន្តប្រហែល៧៥ម៉ឺនគ្រឿងនៅទូទាំងសកលលោកក្នុងខែនេះ ប៉ុន្តែពួកគេបាននិយាយថាបច្ចុប្បន្នពួកគេ នឹងកាត់បន្ថយការព្យាករណ៍ ប្រហែល ៥ម៉ឺនគ្រឿង ដោយសារតែវិធានការបិទខ្ទប់ ។
ការប្រកាសរបស់ក្រុមហ៊ុន Toyotaបានធ្វើឡើង ស្របពេលដែលទីក្រុងសៀងហៃ ស្ថិតក្នុងសប្តាហ៍ទី ៦នៃការបិទខ្ទប់ដ៏តានតឹង ដែលបានបង្កការលំបាកកាន់តែខ្លាំងឡើង ដល់ក្រុមហ៊ុនផលិត ក្នុងប្រតបត្តិការសង្វាក់ផលិតកម្មរបស់ពួកគេ ខណៈដែលមានការរឹតត្បឹតខ្លាំងលើការបំលាស់ទីរបស់មនុស្ស និងសម្ភារ ។
វាគឺជាមេរៀនចុងក្រោយរបស់ក្រុមហ៊ុនផលិតរថយន្តធំមួយនេះ ដែលត្រូវបង្ខំចិត្តកាត់បន្ថយផលិតកម្ម ដោយសារតែការបិទខ្ទប់នៅទីក្រុងសៀងហៃ ៕