ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ បានបញ្ចប់ហើយ ក្រោមការវាយតម្លៃថា សន្ដិសុខ សណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ដែលអ្នកចេញទៅបោះឆ្នោតមានរហូតដល់ជាង ៧លាននាក់ ឬស្មើប្រមាណ ៧៧,៩១ភាគរយ។
ជាងនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបឋម នៅយប់ទី០៥ មិថុនា ថា ក្នុងចំណោម ឃុំសង្កាត់ ១៦៥២ គណបក្សប្រជាជនឈ្នះរហូតដល់ ១៦៤៨ឃុំ សង្កាត់ ខណៈបក្សប្រឆាំងទទួលបាន ៤ឃុំ។ គណបក្សប្រឆាំងមិនសាទរ និងលទ្ធផលនេះទេ និងបានចោទថា នេះជាលទ្ធផលដែលលួចបន្លំ។
ចំណែកអ្នកតាមដាកនយោបាយកម្ពុជា លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ថា លោកមិនប្លែកចិត្តអ្វីទេ ចំពោះការចោទប្រកាន់នេះ ដោយសារតែពួកគេចាញ់ឆ្នោត។ ប៉ុន្ដែបើពួកគេឈ្នះឆ្នោតវិញ ពួកគេនឹងស្រែកសរសើរពីដំណើរការបោះឆ្នោតនេះជាក់ជាពុំខាន។
លោកបានបន្ថែមថា «អ្វីដែលពួកគេកំពុងធ្វើនេះគឺក្នុងបំណងបំពេញចិត្តចាហ្វាយនាយបរទេសរបស់ពួកគេប៉ុណ្ណោះ ដើម្បីយកករណីនេះបង្កើតលេសរំខានដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា»៕