ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហ៊ុន ម៉ានី​ ចាត់ទុកសារប្រមាថរបស់ សោ ចាន់ដេត​ ជាអំពើអសីលធម៌​

ភ្នំពេញ៖ «សម្រាប់ក្រុមគ្រួសារខ្ញុំ និងសម្រាប់ខ្ញុំជាកូនប្រុសម្នាក់នៅក្នុងគ្រួសារនេះ ខ្ញុំពិតជាមានការ​តក់ស្លុត និងមានការ​ហួសចិត្តជាពន់ពេក ក្រោយ​ពេល​បាន​អានសារមួយ ដែលសរសេរ ដោយ​​បុគ្គល សោ ចាន់ដេត (Sor Chandeth)។ ខ្ញុំពិតជានឹកស្មានមិនដល់​ ថា​ពាក្យ​ពេចន៍ និង​ទង្វើ​បែបអសីលធម៌នេះ អាចសម្តែងចេញបានទៅរួច។ ចំពោះខ្ញុំ ទង្វើនេះមិន​មែនជាសេរីភាពនៃការបញ្ចេញមតិឡើយ។ បើទោះជាខ្ញុំមិនស្អប់ ប៉ុន្តែសម្រាប់គ្រួសារខ្ញុំ និង​ជា​ពិសេសដើម្បីលោកឳពុកខ្ញុំ និងសុវត្ថិភាពរបស់គាត់ ខ្ញុំពិតជាមិនអាចបំភ្លេចបាននូវពាក្យពេចន៌ និងទង្វើរដ៌ស្មោកគ្រោកបែបនេះបានឡើយ។ ពិតណាស់ បើទោះជាខ្ញុំដឹងច្បាស់ថា បុគ្គលដែលគ្មានសីលធម៌ មិនមានការអៀនខ្មាស់ និងគ្មានសេចក្តីថ្លៃថ្នូរបែបនេះនៅមាននៅឡើយ ខ្ញុំនៅតែជឿជាក់លើភាពចាស់ទុំរបស់ប្រជាពលរដ្ឋ និងសង្គមយើង ថាបើទោះជាយើងមានគំនិតផ្សេងគ្នា សង្គមយើងពិតជាមាននូវសុភនិច្ឆ័យត្រឹមត្រូវ ដោយត្រូវទុកភាពផ្សេងគ្នានៅដោយឡែក នៅពេលដែលយើង​និយាយ​ពី​ប្រយោជន៍ និងអនាគតរបស់ជាតិ និងប្រជាជនយើង»៕

នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១០ ខែមេសានេះ។

ការលើកឡើងនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Sor Chandeth បានសរសេរបង្ហោះថាសារមួយថា “​វាសនាត្រូវជូបគ្នា”​ ដោយក្នុងនោះ មានភ្ជាប់មកនូវរូបភាពរបស់​សម្តេច​តេជោ​ ហ៊ុន សែន និងសម្តេចវិបុលបញ្ញា សុខ អាន ដែលបាន​ទទួល​មរណភាព​កាលពី២ឆ្នាំមុន។