ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុង​មួយឆ្នាំៗរាជរដ្ឋាភិបាល ចំណាយ ១០០ លាន​ដុល្លារ សម្រាប់​បើក​ប្រាក់ខែ ជូន​​មន្ត្រី​ចូលនិវត្តន៍

 តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មានមន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន ចំនួន ៨៩២០២ នាក់ ព្រមទាំង​អ្នក​រស់​នៅ​ក្នុង​បន្ទុក ចំនួន ១៣១៩៨១ នាក់​។ មកដល់ខែមេសា ឆ្នាំ២០១៩​នេះ មន្ត្រីរាជការ​ចូលនិវត្តន៍​ម្នាក់ ទទួលបាន​ប្រាក់ខែទាប​បំផុត​​ប្រមាណ ៥៦​ម៉ឺន​រៀល ក្នុង​មួយខែ​។

​សម្តេច​ក្រឡាហោម ស ខេង  បានប្រកាស​ដូច្នេះ  ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន អតីតមន្ត្រី​រាជការ នៅ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩​។

​សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា ការជួបជុំ​នេះ សបញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជា ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា មិន​បំភ្លេចចោល​មន្ត្រី​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នៅពេល​ចាស់ ធ្វើការ​លែងកើត​នោះទេ​៕​