ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហជីព និងនិយោជកបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត ចំពោះការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣

ភ្នំពេញ: សហជីពនិងនិយោជក បានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ ដោយភាគីទាំងពីបង្ហាញនូវគោល ជំហរផ្ទៃក្នុងរបស់ខ្លួនទៅ វិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន បន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន ២លើក ភាគីទាំងពីរបានលើកហេតុផល និងបង្ហាញនូវគោល ជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។
លោកបន្ថែមថា នៅក្នុងកិច្ចប្រជុំ នេះ ភាគីរាជរដ្ឋាភិបា លក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម លើចំណុចនានា ដែលភាគីតំណាង កម្មករនិយោជិត និងភាគីតំណាងនិយោជកមានចម្ងល់ផងដែរ។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភា ក្សាបន្តទៀត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ខាងមុខ៕