ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ
ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៩០គីឡូក្រាម និង ៧៩២លីត្រត្រូវបានមន្រ្តីជំនាញដកហូតបាន
នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ និងសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ ក៏ដូចជាបរិភោគផងដែរ។
យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៩៣គីឡូក្រាម និង៧៩២លីត្រ ដោយពិន័យអន្តរការណ៍ទៅតាមនីតិវិធី។