ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា​ អនុម័តគម្រោងវិនិយោគ ១២៣គម្រោង មានទុនវិនិយោគសរុបជិត ៣.៣លានដុល្លារ ក្នុងរយៈពេល៨ខែ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូន​ដល់ក្រុមហ៊ុន​វិនិយោគ​ចំនួន ១២៣គម្រោង ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ ​ដែលមានទុនវិនិយោគសរុបជិត​ ៣.៣លានដុល្លារ។

គម្រោងវិនិយោគចំនួន ១២៣ មានតម្លៃវិនិយោគសរុប ជិត ៣,៣ ពាន់លានដុល្លារអាមេរិក ក្នុង​រយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ត្រូវបាន​ទទួលការ​អនុម័ត​ពី​រាជរដ្ឋាភិបាល ដែល​ឆ្លុះបញ្ចាំង​ពី​ការហូរចូលនៃវិនិយោគពីបរទេស ​ស្របពេលដែលកម្ពុជាដាក់ចេញនូវច្បាប់វិនិយោគថ្មី។

របាយការណ៍ ​បានបញ្ជាក់ថា ​គម្រោងដែលត្រូវបានអនុម័ត​ ក្នុងអំឡុងពេលពីខែមករា ​ដល់ខែសីហា រួមមាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង ​និងទំនិញធ្វើដំណើរ ​រោងចក្រសំបកកង់ សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រដំឡើងរថយន្ត ​រោងចក្រអេឡិចត្រូនិច ​និងរោងចក្រកែច្នៃ​ផ្លែឈើ និង​ការវេចខ្ចប់ ​ក្នុងចំណោមគម្រោងផ្សេងៗទៀត។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានមានប្រសាសន៍ថា ការគ្រប់គ្រងប្រកប​ដោយ​ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា​ លើជំងឺរាតត្បាតកូវីដ១៩ ការអនុវត្តកិច្ចព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺ កត្តាសំខាន់ៗដែលទាក់ទាញអ្នកវិនិយោគ។

ឧកញ៉ា លឹម ហេង លើកឡើងថា កត្តាសុខសន្តិភាព ​ការបើកដំណើរការប្រទេសពេញលេញ និង​សកម្មភាពសង្គមសេដ្ឋកិច្ច បូករួមនឹងទីផ្សារធំទូលាយនៅក្រោមកិច្ចព្រមព្រៀង និងប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្មនៅអឺរ៉ុប​ និងអាមេរិក ​បានធ្វើឱ្យកម្ពុជា មានសក្តានុពលសម្រាប់ការវិនិយោគ​ទាំងវិនិយោគិនក្នុងស្រុក និងពីបរទេស។

សូមបញ្ជាក់ថា ​កិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរ​មាន​នៅខែមករា ឆ្នាំ ២០២២៕