ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូននាយករដ្ឋមន្រ្តី​ចិន

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអញ្ជើ ញរៀបចំពិធីលៀងសាយភោជន៍ ជូនលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារ ណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ពិធីលៀងសាយភោជន៍ នាពេលនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប ព្រមទាំងបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីចិននាពេលនេះ គឺបានពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ការ ទំនាក់ទំនងជាទ្វេភាគី ជាពិសេសផ្តោតលើបង្កើនពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍន៍ទៅលើវិស័យសំខាន់ៗជាច្រើនទៀត ដូចអ្វីដែលកម្ពុជា និងចិនបានចុះហត្ថលេខា លើឯកសារសំខាន់ៗ ចំនួន១៨ កាលពីល្ងាចមិញនេះ៕