ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋនៅភូមិព្រែកតាបែន ស្រុកមុខកំពូលនាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរស្នើសុំបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង

ភ្នំពេញ៖តំណាងពលរដ្ឋនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលប្រមាណ៦០ គ្រួសារ បាននាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរឲ្យបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង ដែលកំពុងបំពុលបរិស្ថាន នឹងធ្វើឲ្យប៉ះពាល់សុខភាពប្រជា ជនរស់នៅទីនេះជាច្រើនឆ្នាំមកហើយ។

ការដាក់ពាក្យបណ្តឹងជាមួយនិងស្នាមមេដាយ របស់ប្រជាពរដ្ឋខាងលើនេះ ដោយសារតែកន្លងទៅថ្មីៗនេះ មន្ត្រីកសិកម្ម និងការិយាល័យសុខភាពសត្វ ខេត្តកណ្តាល បានចុះទៅបិទនិងផ្អាកទីតាំងសត្វ ឃាត កន្លែងចែកចាយសត្វបក្សីខុសច្បាប់នោះះជាច្រើនដងមកហើយ ប៉ុន្តែ ម្ចាស់សត្វឃាតខាងលើ មិនអនុវត្តតាមគោលការណ៍ច្បាប់នោះឡើយ។

ប្រជាពលរដ្ឋរស់នៅនៅភូមិព្រែក តាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាលបាន ប្រាប់សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី១៧ខែកុម្ភៈនេះថា រយៈពេល១ខែចុងក្រោយនេះទីតាំងសត្វឃាត និង ចែកចាយសត្វបក្សីមួយកន្លែងដែលមាន ឈ្មោះ ឡុង ចាន់ណារី ជាម្ចាស់បាន និងកំពុងរស៊ីទាំងបំពានច្បាប់ នឹងបាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នករស់នៅជុំវិញទីតាំងនោះយ៉ាងខ្លាំង។
ពលរដ្ឋនៅទីនោះបានលើកឡើងថា បញ្ហាធំបំផុតគឺ បង្កធំខ្លិនស្អុយ នាំឲ្យខូចបរិស្ថាននិងពេលយប់ឡើងបង្កសម្លេងរំខានដល់អ្នកជិតខាងជារៀងរាល់ថ្ងៃ ហើយពេលខ្លះអាជ្ញាធរបិទភ្នែក និងបើកភ្លែកម្តងម្នាលក៏មាន រហូតធ្វើឲ្យម្ចាស់ទីតាំងនេះហាក់ដូចជាមិនខ្លាចនឹងច្បាប់នោះទេ ដោយសារអាងខ្នងមានខ្សែធំ។
ពលរដ្ឋនៅទីនោះបាននិយាថា កន្លងទៅសកម្មភា ពដឹកជញ្ជូនសត្វបក្សី និងសត្វឃាតចេញចូលទីតាំងនោះហាក់ដូចជាបិទពួនដូច្នោះដែរ ហើយដឹកជញ្ជូនដោយរលូននិងមានការសហការជាមួយមន្រ្តីមូលដ្ឋានថែមទៀតផង។
ប្រជាពលរដ្ឋមួយចំនួនបានអះអាថា កន្លែងស្តុកប ក្សីនិងចែកចាយរបស់ ឈ្មោះ ឡុង ចាន់ណារី ធ្វើឡើងដោយបំពានច្បាប់និងមិនស្តាប់ការណែនាំ ពីមន្រ្តីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនោះទេ ។

មន្រ្តីជំនាញធ្លាប់បញ្ជាក់ថា ឥឡូវនេះពួកគេធ្វើសកម្មភាពទាំងបំពានច្បាប់ដដែល នឹងមិនគោរពតាមការណែនាំ ពីមន្ទីរកសិកម្មខេត្តទេ ថែមទាំងយកឈ្មោះ មន្រ្តីស្រុក និងថ្នាក់ខេត្តមកកាងលើជំនួញខ្លួនថែមទៀតផង។
ជុំវិញការចរាចរណ៏សត្វឃាតនិងការចែកចាយសត្វបក្សីនៅស្រុកមុខកំពូលនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅទីនោះបានសំណូមពរឲ្យ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ  លោក ឌិត ទីណា និង អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ លោក តាន់ ផាន់ ណា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យនឹងចាត់វិធានការតាមផ្លូវច្បាប់លើទីតាំងសត្វឃាត និងកន្លែងចែកចាយមួយនោះ។