ភ្នំពេញ៖ លោក មួង សុភ័ក្រ្ក ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានប្រតិកម្ម ចំពោះវិទ្យុអាសុីសេរី ដែលយកជំនួយបរទេសបន្តការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយដោយចេញជាសំណេរតាមMedia ដែលឆ្លុះបញ្ជាំពីភាពញុះញុង់បំបែកបំបាក់ខ្មែរ នឹងខ្មែរ យុវជននឹងយុវជន មិនអោយធ្វេីការរួមគ្នាបាន។
ការប្រតិកម្មនេះ ធ្វើ ឡើង បន្ទាប់ពី វិទ្យុអាសុីសេរី បានសរសេរ និងគូររូបថ្លុកចោទប្រកាន់មកលើយុវជនដែលការពារធនធានធម្មជាតិ ដោយសរសេរថា ការងារសកម្មជន«បក្ស»រិស្ថានសម័យតេជោ៖ អូសទាញ និងបំបែកបំបាក់យុវជនដើម្បីសម្រេចផែនការផ្ទេរអំណាចតពូជត្រកូល «ហ៊ុន»។
លោក មួង សុភ័ក្រ្ក អតីតស្ថាបនិកអង្គការមាតាធម្មជាតិ បានលើកឡើងថា ក្នុងនាមខ្ញុំយុវជនសង្គមសុីវិលសុំសម្ដែងការសោកស្ដាយចំពោះវិទ្យុអាសុីសេរី ដែលយកជំនួយបរទេសបន្តការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយដោយចេញជាសំណេរតាមMedia ដែលឆ្លុះបញ្ជាំពីភាពញុះញុង់បំបែកបំបាក់ខ្មែរ នឹងខ្មែរ យុវជននឹងយុវជន មិនអោយធ្វេីការរួមគ្នាបាន យេីងឃេីងរូបភាពខាងក្រោមស្រាប់ហេីយពីការសហការធ្វេីការ ក្នុងការអភិវឌ្ឍន៏ដែលមិនមានទស្សនះនឹងប្រឆាំងជ្រុងនិយម អាចជជែកពិភាក្សារកដំណោះស្រាយ នេះជាការអោយតម្លៃដ៏ល្អមួយដល់យុវជន។
លោកបានបន្ថែមទៀតថា « ខ្ញុំគិតថានេះមិនមែនជាការផ្សព្វផ្សាយMedia ទេ វាទៅជាមនោគមន៏វិទ្យានយោបាយទៅវិញ ដោយយកទស្សនះផ្ទាល់ខ្លួនទៅវាយតម្លៃស្ថានភាពបច្ចុប្បន្នមិនមែនជាវិជ្ជាជីវអ្នកMedia ទេ បេីsocial media ជាឈ្នាន់នយោបាយរបស់បុគ្គល នោះ ពលរដ្ធដែលតាមគឺស្ដាប់អ្នកនយោបាយនិយាយទៅវិញទេ វាជាអំពេីខុសមិនមានប្រយោជន៏ដល់សង្គមជាតិ វាទៅជាការបែកបាក់»។
ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង ខាងលើបានស្នើ ឲ្យសហរដ្ធអាមេរិចគួរពិចារណាក្នុងការផ្ដល់ជំនួយដល់វិទ្យុផ្សាយបំបែកបំបាក់យុវជន ខ្មែរនឹងខ្មែរ កម្ពុជាជាប្រទេសតូចទេីបចេញពីសង្គ្រាមតែមានគោលជំហរធ្វេីសេដ្ឋិកិច្ចតាមគោលនយោបាយការបរទេសសហប្រតិបត្តការ មិនមែនយករឿងនយោបាយមកគំរាមសេដ្ឋិកិច្ចកម្ពុជា ដោយសារតែគេអាងលោកសេរីនឹងហេីយទេីប ទេីបគេចេះតែ ប្រកាសទាហ៊ានប៉ូលីស បដិវត្តនៅក្នុងស្រុក មិនចំណេញដល់កម្ពុជាទេ។