ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោក៏បាន​​បន់ស្រន់ឱ្យបារមីព្រះអង្គចេកព្រះអង្គចមកុំត្រាប្រណីលើជនបំភ្លៃព័ត៌មាននិងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់

សម្តេចតេជោ ហ៊ុន សែន សួមចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប ហើយ​​សម្តេចតេជោក៏បាន​​ បន់ស្រន់ឱ្យបារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់។

ការសម្តែងការសោកស្តាយនេះធ្វើ​ឡើងនៅពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣​២នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៅព្រឹកថ្ងៃទី១៦ខែមីនានេះ​។

សម្តេចតេជោបានច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា បានដុតព្រះរាជដំណាក់ ដែលនេះជាគំនិតរបស់ជនអគតិមួយចំនួនដែលវាយប្រហារមកលើរាជរដ្ឋាភិបាល។ សម្តេចតេជោបានថ្លែងថា មិនថាអស់ថវិកាប៉ុន្មាននោះទេ ត្រូវតែសង់ព្រះរាជដំណាក់ឡើងវិញ ព្រោះព្រះរាជដំណាក់ជាតំបន់ប្រវត្តិសាស្ត្រនៃការដឹកនាំចលនាតស៊ូរំដោះជាតិ របស់ព្រះបិតាជាតិ។