ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការក្រុង​ភ្នំពេញបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ចំនួន ៣៨០០០០ដុល្លារអាមេរិក​​

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៤ខែមីនានេះ​ លោក យី សុខតូច  បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ហើយគេចខ្លួន ចំនួន ៣៨០០០០ដុល្លារ។

ការ​​សម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះ ភោគ ស្រីលាភ ភេទស្រី កើតថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ មានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះជួល លេខ៤៥៥ ផ្លូវក្លាស្ទ័រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមបណ្តឹងពីស្ត្រីឈ្មោះ ណុប លក្ខិណា។

យោងតាម​តុលាការ​បញ្ចាក់ថា ​​ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែល អាចជួញដូរបាន» ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ចៅក្រមស៊ើបសួរ បានឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ភោគ សីលាភ ទៅពន្ឋនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់៕