ភ្នំពេញ: នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេស ម៉ាឡេស៊ី បានអញ្ជើញធ្វើជាសហធិបតី ចុះហត្ថលេខាលើឯកសារចំនួន០២ និងបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាបង្ហាញអំពីលទ្ធផលជំនួបទ្វេភាគី។















