ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហោ ចាន់រដ្ឋា  “ខ្ញុំស្គាល់បងស្រី តាំង ហ្គិចលៀង ១០ឆ្នាំហើយ គាត់មានបេះដូងចែករំលែក”

ភ្នំពេញ: លោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ  បានបង្ហាញថា  បងស្រី តាំង ហ្គិចលៀង គឺជាមនុស្ស ដែលមានបេះដូងចែករំលែក និងតែងតែមានទឹកចិត្តជួយសង្គម ជួយគ្រួសារ ជួយយុវជន រហូតជួយកុមារអូទីស្សឹម។

លោកបានទឹលើកឡើងថា  “ចិត្តបងស្រី គឺតែងតែគៀងគរបងប្អូនស្រី្តៗយើង ក៏ដូចជាសង្គមយើង ឱ្យនាំគ្នាចូលរួមជួយដោះស្រាយបញ្ហាសង្គម និងរួមគ្នាអភិវឌ្ឍសង្គមជាតិយើង។បងស្រីតែងតែប្រាថ្នាចង់ឃើញបងប្អូនស្រី្តយើង ក្លាយជាប្រភពឋាមពលវិជ្ជមាន ជាប្រភពសុភមង្គល សម្រាប់គ្រួសារ និងសង្គមជាតិយើង។

ក្នុងនាមជាអ្នករៀបចំ៖ ទិវាភាពជាអ្នកមានប្រចាំឆ្នាំ តាំងពីឆ្នាំ២០១៩-២០២២ គឺគ្មានចេតនាណា១ ប្រមាថមើលងាយអ្នកក្រឡើយ គឺមានតែរួមគ្នាដើម្បីជួយឱ្សមនុស្សគ្រប់គ្នា គឺសុទ្ធតែអាចក្លាយជាអ្នកមាន។

អ្វីដែលបងស្រីបាននិយាយ នៅក្នុងទិវាភាពជាអ្នកមាន ថ្ងៃទី៧ ខែ៧ ឆ្នាំ២០២២ ស្តីពី៖ ទម្លាប់អ្នកមាន គឺពិតជាមានអត្ថន័យខ្លឹមសារល្អបំផុត និងមានប្រយោជន៍បំផុត សម្រាប់សង្គមជាតិយើងទាំងមូល ដែលបងប្អូនយើងមិនគួរមានការយល់ច្រឡំណា១សោះឡើយ។

មនុស្សល្អដូចបងស្រី មិនគួរណាត្រូវបានគេប្រមាថឡើយ តែយើងគួរតែរួមគ្នាការពារមនុស្សល្អដូចបងស្រី លើកទឹកចិត្តមនុស្សល្អដូចបងស្រី និងស្រលាញ់មនុស្សល្អដូចបងស្រី ដើម្បីពង្រីកមនុស្សល្អដូចបងស្រីឱ្យបានកាន់តែច្រើន សម្រាប់សង្គមជាតិយើង។