ភ្នំពេញ: អ្នកជំនួញវ័យក្មេងម្នាក់ គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានលើកឡើងថា កំហុសតែងតែមានជៀសមិនផុតទេ សុំពុកម៉ែបងប្អូនអនុគ្រោះអោយគាត់ផងកន្លងមកក៏ឃើញបងស្រីធ្វើការងារសង្គមច្រើននិងជួយផ្ដល់ កម្លាំងចិត្តដល់ស្ត្រី ដល់បងប្អូននៅក្នុងក្លឹបស្ត្រីជាចំណែកមួយនៃការចូលរួមសង្គម។
អ្នកឧកញ៉ារូបនេះនិយាយថា ” ខ្ញុំគិតថាពេលនេះបងស្រីប្រហែលជាគាត់យល់បានហើយ (ព្រោះខ្ញុំមិនចង់ឃើញគាត់បាក់ទឹកចិត្ត)តាមពិតចេតនាជារួមបងស្រីមានបំណងល្អទេ តែដោយសារតែការឆ្គាំឆ្គងពាក្យសម្ដីមួយពេលបើខុសឆ្គងសូមអធ្យាស្រ័យ ពុកម៉ែបងប្អូនផង”។
សេដ្ឋវ័យក្មេងខាងលើបានស្នើថា ពេលនេះគាត់កំពុងបាក់ទឹកចិត្ត ណ្ហើយពុកម៉ែបងប្អូន ប៉ុណ្ណឹងបានហើយខ្ញុំស្គាល់គាត់ គាត់តែងតែមានចេតនាជួយជ្រុំជ្រែងអ្នកជុំវិញខ្លួននិងអ្នកដែលគាត់ស្គាល់មិនមានការរើសអើងមានការភ្លាំងភ្លាត់នេះ នេះក៏ជាមេរៀនសម្រាប់គាត់។
អ្នកឧកញ៉ាបន្ថែមថា “ខ្ញុំធ្លាប់ជួបរឿងបែបនេះ ខ្ញុំយល់អារម្មណ៍នេះ ជូនពរបងស្រីរឹងមាំឡើង កែប្រែ នៅអ្វីដែលជាការឆ្គាំឆ្គង”។
ក្នុងនាមជាអ្នករៀបចំ៖ ទិវាភាពជាអ្នកមានប្រចាំឆ្នាំ តាំងពីឆ្នាំ២០១៩-២០២២ លោក ហោ ចាន់រដ្ឋា គឺគ្មានចេតនាណាមួយ ប្រមាថមើលងាយអ្នកក្រ ឡើយ គឺមានតែរួមគ្នាដើម្បីជួយឱ្សមនុស្សគ្រប់គ្នា គឺសុទ្ធតែអាចក្លាយជាអ្នកមាន។
អ្វីដែលបងស្រីបាននិយាយ នៅក្នុងទិវាភាពជាអ្នកមាន ថ្ងៃទី៧ ខែ៧ ឆ្នាំ២០២២ ស្តីពី៖ ទម្លាប់អ្នកមាន គឺពិតជាមានអត្ថន័យខ្លឹមសារល្អបំផុត និងមានប្រយោជន៍បំផុត សម្រាប់សង្គមជាតិយើងទាំងមូល ដែលបងប្អូនយើងមិនគួរមានការយល់ច្រឡំណា១សោះឡើយ។
មនុស្សល្អដូចបងស្រី មិនគួរណាត្រូវបានគេប្រមាថឡើយ តែយើងគួរតែរួមគ្នាការពារមនុស្សល្អដូចបងស្រី លើកទឹកចិត្តមនុស្សល្អដូចបងស្រី និងស្រលាញ់មនុស្សល្អដូចបងស្រី ដើម្បីពង្រីកមនុស្សល្អដូចបងស្រីឱ្យបានកាន់តែច្រើន សម្រាប់សង្គមជាតិយើង។