ភ្នំពេញ: មន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់មួយបានលើកឡើងថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបាន តំណែងជាប្រធានគយចល័តតំបន់មួយ គឺលោក អ៊ួន សុវណ្ណារ៉ា កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរ បៀបម៉ៅការហើយឈ្មួញទាំង នោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែចច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលក្នុងទីក្រុងភ្នំពេញ។
ប្រភពពីរនាក់ដឹកទំនិញបានឲ្យដឹងថា សព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងបានដឹកទំនិញពីគ្រប់បណ្ដាខេត្តចូលមកទីក្រុងភ្នំពេញក្នុងមួយថ្ងៃៗមិនក្រោមពី500 គ្រឿងទៅ100គ្រឿងនោះទេហើយនឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យគយចល័ត្នតំបន់មួយក្នុងក្នុងរថយន្តនីមួយៗបង់ចន្លោះពី 100 ដុល្លារទៅ 400 ដុល្លារឲ្យទៅគយចល័តតំបន់មួយទើបចូលទីក្រុងភ្នំពេញបានដោយសុវត្ថិភាព?។
ករណីអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយ គយចល័តតំបន់មួយកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱវាទរបស់លោក អ៊ួន សុវណ្ណារ៉ា អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន?។
ក្រុមអ្នករស៊ីដឹកជញ្ជូននិយាយថា ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់មួ ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀត។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់មួយ បានឲ្យដឹងថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ត្រូវបានតែងតាំងជាប្រធានគយចល័តតំបន់មួយ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពខ្លះបានលើកឡើងថា ដោយសារលោក អ៊ួន សុវណ្ណារ៉ា ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានគយចល័តតំបន់មួយ ទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។
ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមតាមបណ្ដាលខេត្តចូលមកទីក្រុងភ្នំពេញ កាន់តែច្រើនឡើងៗហើយលោក អួន សុវណ្ណារ៉ា តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងទង្វើរបស់ខ្លួនផងដែរ។
តាមមន្ត្រីគយដែលស្និទ្ធនឹងលោក អ៊ួន សុវណ្ណារ៉ា បានឲ្យដឹងថា ចាប់ពីទទួលតំណែងគយចល័ត្នតំបន់មួយមកលោក អ៊ួន សុវណ្ណារ៉ា ល្បីល្បាញខាងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកដែរ។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក អ៊ួន សុវណ្ណារ៉ា ជាបន្ទាន់ព្រោះអីលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានគេដឹងថាជាអ្នកឃុបឃិតបើកដៃឲ្យលោក អ៊ួន សុវណ្ណារ៉ា ធ្វើអ្វីៗតាមអំពើចិត្ត ?។