ខេត្តព្រៃវែង: លោក ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ បាញ់ប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ពេលចុះបង្ក្រាបអ្នកជល់មាន់នៅភូមិគ្រួស ឃុំឈើកាច់ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
ជនរងគ្រោះឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគ្រួសឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ចំណែកអ្នកស្រី សួន សារឿន ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ សូមអោយអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជួយរកយុត្តិធ៌មដល់កូនប្រុសអ្នកស្រីឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគ្រួសឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ម្តាយជនរងគ្រោះបានរៀបរាប់ថា នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ នគរបាលស្រុកបាភ្នំបួននាក់បានចុះចាប់អ្នកជល់មាន់ស្ថិតនៅភូមិគ្រួសឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយលោកអធិការងម្នាក់ឈ្មោះ ស៊ាន ប៊ុនណាល់ អាយុ២៦ឆ្នាំបានដកកាំភ្លើងបាញ់កូនប្រុសនាងខ្ញុំដែលអង្គុយលើម៉ូតូដែលលោកប៉ូលីសនៅក្បែរគាត់ចំងាយប្រហែលមួយម៉ែត្រត្រូវចំចង្កេះខាងក្រោយផ្នែកខាងឆ្វេងធ្លុះឡើងទៅដល់គ្រាប់បៀមជាប់ថ្លើមក្នុងខណ:ពេលដែលគាត់បំរុងនិងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។
បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យជោរីភ្នំពេញដែលមានសភាពធ្ងន់ធ្ងរឥឡូវកូនប្រុសនិងក្រុមគ្រួសារនាងខ្ញុំកំពុងរង់ចាំការវះនៅវេលាព្រឹកថ្ងៃចន្ទ័១២រោចខែចេត្រ ព.ស២៥៦៦ត្រូវនិងថ្ងៃចន្ទ័ទី១៧ខែមេសាឆ្នាំ២០២៣។
ស្ថានភាពគ្រួសារ(ភរិយាទើបសម្រាលកូនបាន២ ៥ថ្ងៃ)ហើយលោកវេជ្ជបណ្ឌិតគាត់បានអះអាងថា ជនរងគ្រោះត្រូវប្រឈមមុខនិងពិការភាពអស់មួយជីវិត។
ហេតុដូចនេះ សូមមេត្តាសម្តេចក្រឡាហោមជួយ រកយុត្តិធម៌ជូនដល់គ្រួសារនាងខ្ញុំដោយអនុគ្រោះ ផងចុះ។