(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋាន ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួនសម្រាប់ឆ្នាំថ្មី និងផែនការសកម្មភាពអនុវត្តបន្ត ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋានទាំង៦ និងលោក លោកស្រី ដែលទទួលបានការតែងតាំងក្នុងភារកិច្ចថ្មី ដែលមានអ្នកចូលរួមសរុបចំនួន ១៦៥នាក់។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិបើកកិច្ចប្រជុំរបស់ឯកឧត្ដមប្រតិភូ និងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់
២. ពិធីប្រគល់អនុក្រឹត្យ និងប្រកាសតែងតាំង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការស៊ីវិលដែលទើបទទួលបានការតែងតាំងថ្មី
៣. បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករងទទួលបន្ទុក
៤. អនុសាសន៍ មតិបូកសរុប និងផែនការអនុវត្តបន្តរបស់ឯកឧត្ដមប្រតិភូ
៥. បញ្ហាផ្សេងៗ