ប្រទេសថៃ៖ លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានដឹកនាំសមាជិកសមាជិកា និងក្រុមប្រឹក្សាភិបាលជាន់ខ្ពស់សមាគមទៅទស្សនកិច្ចសិក្សាការងារនៅប្រទេសថៃកាលពីថ្ងៃទី02 ខែឧសភា ឆ្នាំ 2023។
ចំពោះ បេសកម្មថ្ងៃទីមួយ គឺ បានចូលជួបសំណេះសំណាល និងពិភាក្សាជាមួយក្រុមហ៊ុនរោងចក្រចិន ផលិតគ្រឿងបរិក្ខារពេទ្យទំនើបៗនៅទីក្រុងបាងកកប្រទេសថៃ និងបន្តធ្វើដំណើរទៅសិក្សាអំពីតំបន់សក្តានុពលសេដ្ឋកិច្ចពិសេសនៅទីក្រុងបាងកកផងដែរ។
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានចាប់បដិសន្ធិឡើងជាផ្លូវការកាលពីទី២៧ ខែមេសានេះ ដោយមានស្ថាបនិកសំខាន់ៗជិត១០ រូបបានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានា យុគសម័យឌីជីថល ។
សមាគមចូលរួមសហការនឹងប្រឹក្សាយោបល់ផ្នែកច្បាប់ ត្រូវការទីផ្សារកម្ពុជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូន និងកិច្ចសហការជាមួយរាជរដ្ឋាភិបាល ហើយចូលរួមក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ព្រមទាំងវិស័យដទៃៗទៀតដែលនឹងចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ផងដែរ។
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍គឺ មានបេសកកម្ម បង្រូបបង្រួមសហគ្រិនអាជីវករកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគ សហការពីក្រៅប្រទេសមកកម្ពុជា សហការជាមួយអ្នកពាក់ព័ន្ធនានាជំរុញការនាំចេញ ផលិតផលក្នុងស្រុកទៅក្រៅប្រទេស ពង្រីកបណ្តាញទំនាក់ទំនងពីកម្ពុជាទៅក្រៅប្រទេស ប្រឹក្សាយោបល់ផ្នែកច្បាប់ តម្រូវការទីផ្សារកម្ពុជា សហការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូន និងកិច្ចទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល»។
ធ្វើសកម្មភាព ផ្នែកមនុស្សធម៌ ដែលជាកិច្ចការជីវភាពសង្គម ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងលើស្ទួយជំរុញ និងការផ្សារភ្ជាប់ការទំនាក់ទំនង វិស័យទេសចរណ៍ ប្រទេសកម្ពុជា និងក្រៅប្រទេស»។