ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះបាន ទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានជួបសំណេះ សំណាល សម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហការល្អ និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គម៕