ភ្នំពេញ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បាននាំកិច្ចប្រជុំត្រីភាគីរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB លើគម្រោងខ្នាតធំបំផុតពុំធ្លាប់មានក្នុងវិស័យធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ។
នេះជាលើដំបូង ដែលធនាគារ AIIB បើករង្វង់ប្រតិបត្តិការធំជាងគេក្នុងពិភពលោក លើវិស័យទឹកនៅប្រទេសកម្ពុជា ក្នុងមហិច្ឆតាកាត់បន្ថយឲ្យខាងតែបានជាអតិបរមាលើទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខណ្ឌទូទាំងប្រទេសធ្វើការធានាឲ្យបានទាំស្រុងលើសន្តិសុខទឹក សម្រាប់បម្រើឲ្យគ្រប់វិស័យ ។
សូមជម្រាបជូនថា លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំអស់ពីកម្លាំងកាយចិត្ត អនុវត្តនូវបេសកកម្ម និងចក្ខុវិស័យធនធានទឹក និងឧតុនិយម បើកយ៉ាងទូលំទូលាយលើទស្សនៈវិស័យក្នុងរយៈពេលយូរអង្វែងក្នុងការធ្វើទំនើបកម្មវិស្វកម្ម និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំ និងបញ្ជាផ្ទាល់លើការកសាងគម្រោងខ្នាតយក្សនេះឡើង ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមាលើហានិភ័យនៃគ្រោះមហន្តរាយដែលកើតឡើងដោយសារទឹកជំនន់ និងកសាងឲ្យខាងតែបាននូវនិរន្តរភាពសុវត្ថិភាពទឹកលើគ្រប់វិស័យ និងគ្រប់រដូវកាលនាំមកនូវបរិស្ថានបៃតងជាប្រចាំ អេកូទេសចរដ៏សម្បូរបែប ការផ្គត់ផ្គងទឹកស្អាតលើគ្រប់លក្ខខ័ណ្ឌទាំងអស់ ក្នុងពេលបម្រែបម្រួលអាកាសធាតុឥតស្រាក់ស្រាន្ត ត្រៀមទប់ទល់នឹងការឡើងកម្តៅនៃភពផែនដីខ្លាំង បង្កើនតុល្យភាពបរិស្ថាន និងពង្រឹងការអភិរក្សសត្វក្នុងទឹក សត្វលើដី សត្វស្លាបគ្រប់ប្រភេទ តំបន់ជីវចម្រុះ និងធ្វើការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករក្នុងក្របខណ្ឌទូទាំងប្រទេស ប្រកបដោយចេរភាព ៕