ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការ បក្សវៀតណាម ប្តេជ្ញាថា គ្មានការពន្យារពេល ឬលើកលែងក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយឡើយ

 

ហាណូយ ៖ អគ្គលេខាបក្ស របស់វៀតណាម លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) កាលពីថ្ងៃពុធ បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការ មជ្ឈិមស្តីពីការប្រឆាំង អំពើពុករលួយ ដោយលោកបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្ត និងការតស៊ូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើខុសឆ្គង។

យោងតាមសារព័ត៌មាន វៀតណាម ចេញផ្សាយ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សា អំពីការដោះស្រាយ ករណីមួយចំនួន ក្រោមការទទួលខុសត្រូវ របស់គណៈកម្មាធិការ បន្ទាប់ពីកិច្ចប្រជុំលើកទី ២៣ ក្នុងខែមករា ក៏ដូចជាផែនការអធិការកិច្ចឆ្នាំ ២០២៣ និងសន្និសីទត្រួតពិនិត្យប្រតិបត្តិការ របស់គណៈកម្មាធិការប្រឆាំង អំពើពុករលួយថ្នាក់ខេត្តបន្ទាប់ពីមួយឆ្នាំ។

របាយការណ៍ដែលបង្ហាញ ក្នុងសន្និសីទបង្ហាញថា ការងារប្រឆាំង អំពើពុករលួយមានការរីកចម្រើន ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដោយមានការពង្រឹងការ សម្របសម្រួលក្នុងការស្វែងរក និងដោះស្រាយការបំពាន ។

ករណីសរុបចំនួន ១ ០៩៩ ដែលមានចុងចោទចំនួន ២ ៤១១នាក់ ត្រូវបានកាត់ទោសពីបទជាប់ពាក់ព័ន្ធ ក្នុងអំពើពុករលួយ និងករណីសេដ្ឋកិច្ច។

ពាក់ព័ន្ធនឹងករណីក្រោមការទទួលខុសត្រូវរបស់គណៈកម្មាធិការកណ្តាល ប្រឆាំងអំពើពុករលួយ សំណុំរឿងថ្មីចំនួន ៤ រួមជាមួយចុងចោទ ២៤ នាក់ ត្រូវបានកាត់ទោស ខណៈចុងចោទ ៧៨ នាក់ បន្ថែមក៏ត្រូវបានកាត់ទោស ក្នុងសំណុំរឿង ដែលមានស្រាប់ចំនួន ១១ ផងដែរ៕