ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សក្មេងចាស់ប្រុសស្រីជាង ៣០នាក់ពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យមួយនៅខេត្តកំពង់ឆ្នាំង

 

កំពង់ឆ្នាំង៖ មនុស្សក្មេងចាស់ប្រុសស្រីជាង ៣០នាក់បានពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យមួយកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ នៅភូមិទ័ពតាឡាត់ មក ឃុំ ជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈពួកគេបានចូលរួមក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិជាមួយគ្នា។

សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២៣ នេះអ្នកភូមិនៅតែបន្ត រងការពុលនិងដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពឃុំ និងស្រុកទឹកផុសចំនួន ជាង៣០ នាក់។ពួកគាត់មានអាការៈក្អួតចង្អោរឈឺក្បាលដែលតាមការសន្និដ្ឋានគឺបណ្ដាលមកពីពិសារនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាក្រោយបញ្ហាកើតឡើងក្រុមការងារបានចុះស្រាយជ្រាវហើយបានសន្និដ្ឋានជាបឋមថាពុលដោយសារនំបញ្ចុក មិនមែនបន្លែជាល្បោយនំបញ្ចុកនោះទេ។

តាមការពិនិត្យស្រាវជ្រាវនំបញ្ចុកមាន សភាពជូរ ផ្អូម ដែលពួកគាត់ពិសារថ្ងៃ ទី១៤យប់ដល់ថ្ងៃទី១៥ ធ្វើទុកខ្លាំង នៅថ្ងៃទី ១៦ ត្រូវបានដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពស្រុកទឹកផុស។ ចំពោះចំនួនជនរងគ្រោះមានចំនួន ៣៥នាក់ស្រី ២២នាក់ ពុំមាននរណាធ្ងន់ធ្ងរឡើយ៕