ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រាំពីរ (G7) នាពេលខាងមុខនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ នេះបើតាមមន្ត្រីកំពូលមួយរូប បានបញ្ជាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីរបាយការណ៍បានផ្សព្វផ្សាយជាច្រើន។
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Aleksey Danilov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដោយពន្យល់ថា “រឿងសំខាន់ៗនឹងត្រូវបានសម្រេចនៅទីនោះ ហើយដូច្នេះវាជាវត្តមានរបស់ប្រធានាធិបតីរបស់យើង ដែលមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារផលប្រយោជន៍របស់យើង”។
ការធ្វើដំណើរដែលមិននឹកស្មានដល់ កំពុងត្រូវបានបកស្រាយយ៉ាងទូលំទូលាយថា ជាការប៉ុនប៉ងដោយទីក្រុងគៀវ ដើម្បីបញ្ចុះបញ្ចូលក្រុមប្រទេស G7 ឱ្យបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ចំពេលយុទ្ធនាការយោធារបស់ ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ក៏ដូចជាឱកាសមួយដើម្បីទាមទារ ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុបន្ថែមទៀតផងដែរ ៕