លោកបានស្នើឲ្យរុស្ស៊ី បន្តផ្តល់អាហារូបករណ៍ប្រចាំឆ្នាំ សម្រាប់និស្សិតវៀតណាម ទៅសិក្សានៅស្ថាប័នអប់រំនៅរុស្ស៊ី ហើយជឿជាក់ថា សម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះ វៀតណាម-រុស្ស៊ីស្តីពីការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលគ្រោងនឹងរៀបចំឡើងនៅចុងឆ្នាំនេះ នឹងបើកដំណើរការ បង្កើនឱកាសសហប្រតិបត្តិការថ្មី ក្នុងវិស័យនេះ ។
លោក មេវេដដេវ បានអះអាងថា រុស្ស៊ីបានយកចិត្តទុកដាក់ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ មេដឹកនាំរុស្ស៊ី រួមទាំង URP បានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយវៀតណាមជាអាទិភាពមួយក្នុងចំណោម អាទិភាពកំពូល ។ លោកបន្ថែមថា វៀតណាមជាដៃគូសំខាន់របស់រុស្ស៊ីនៅក្នុងតំបន់ ។
ប្រធានរដ្ឋ លោក វូ វ៉ាន់ថួង បានថ្លែងអំណរគុណ និង ស្នើឱ្យថ្នាក់ដឹកនាំរុស្ស៊ី និង គណបក្ស URP បន្តបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់សហគមន៍ វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ផងដែរ ៕