មនុស្សចំនួនពីរនាក់ រួមទាំងអ្នកបើកបរម្នាក់ផង បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះធុនតូចមួយគ្រឿងនៅរដ្ឋ Florida សហរដ្ឋអាមេរិក ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានអោយដឹងថា យន្តហោះធុនតូចនេះ បានធ្លាក់ទៅបុកដំបូងអគារមួយខ្នង និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុ ។
ប៉ូលីសនៅកន្លែងកើតហេតុបានអោយដឹងថា យន្តហោះដែលបានធ្លាក់នោះ គឺជាយន្តហោះធុនតូច និងដឹកមនុស្សតែពីរនាក់ប៉ុណ្ណោះ ហើយមូលហេតុដែលនាំអោយធ្លាក់នេះ នៅមិនទាន់ត្រូវបានបង្ហាញនោះទេ ៕