លោកឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ អបអរសាទរ ចំពោះលោក រស់ រាសី ត្រូវបានសម្តេចអគ្គមហាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសតែងតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាងនៅប្រទេសជប៉ុន ។
នេះយោងតាមហ្វេសប៊ុក លោកឧកញ៉ា ហុង ឆេងឈុន បានសរសេរថា ខ្ញុំសូមអបអរដល់បងប្រុស រស់ រាសី ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាងនៅប្រទេសជប៉ុន។
សូមអរគុណដល់អ្នកវិនិយោគមកពីប្រទេសជប៉ុនឲ្យទទួលបាន នឹងសម្រេចបាននៅការវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងឆាប់ៗនេះ និងសូមជូនពរឲ្យមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរត្រឡប់ទៅប្រទេសជប៉ុនវិញ។