ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រកាសឲ្យដឹងថា ពលរដ្ឋដែលបានទិញលំនៅឋាន ឬ ខុនដូ ហើយត្រូវបានម្ចាស់គម្រោងរឹបអូស ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប ជាបន្ទាន់ ដើម្បីជួយសម្របសម្រួលជាមួយម្ចាស់គម្រោង។
នេះយោងតាមការ ជូនដំណឹងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។