ភ្នំពេញ៖ ពាក់ព័ន្ធនឹងការស្លាប់របស់លោក កែម ឡី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា អ្នកណាខ្លះទទួលបានផលប្រយោជន៍ពីការស្លាប់របស់កែម ឡី ឥឡូវប្អូនរបស់កែម ឡី ឥឡូវមកនៅជាមួយគណៈបក្សប្រជាជន កម្ពុជាទាំងអស់ ហើយប្អូនរបស់កែម ឡី រកលុយធ្វើបុណ្យខួប ១០ឆ្នាំមិនបានផង។
សម្ដេចក៏បានជួយចេញលុយ ៥០០០ ដុល្លារទៀតផង។ចំពោះការធ្វើបុណ្យ ១០០ ថ្ងៃជំពាក់គេមួយម៉ឺនដុល្លារ សម្ដេចក៏ជាអ្នកជួយ។ ចំណែកចេតីយ៍វិញធ្វើមិនទាន់ហើយផង អាមួយខ្មៅបានយកលុយនោះរត់ទៅបាត់។ ហើយសម្តេចជាអ្នកជួយធ្វើបង្ហើយ។ បែរជាចោទថា ហ៊ុន សែន ជាអ្នកសម្លាប់កែម ឡីអ្នកណាជាអ្នកទទួលផលពីការស្លាប់របស់កែម ឡី គឺគណបក្សប្រជាជនកម្ពុជាជាអ្នកខាតបង់។
សម្តេចបញ្ជាក់ថា ចំពោះក្រុមយុវជន ១០០ រាត្រីរបស់កែម ឡី ក៏បានចូលមកជាមួយគណបក្សប្រជាជនកម្ពុជាអស់ហើយ។គេមិនជឿទៅលើការបោកប្រាស់របស់ពួកអាចង្រៃអស់ហ្នឹង។និយាយពីធ្វើបុណ្យធ្វើនោះធ្វើមហាធ្វើ ពួកនេះជំនួញខ្មោចតើ ៕