ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទណ្ឌកម្មអាមេរិក ជាឧបសគ្គធំបំផុតនៃ ការកសាងប្រទេសស៊ីរីឡើងវិញ

អគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសស៊ីរីលោក Alexander Efimov បានថ្លែងថាទណ្ឌកម្មអាមេរិក ទៅលើប្រទេសស៊ីរីគឺជាឧបសគ្គដ៏ធំបំផុត នៅក្នុងប្រទេសដែលហែកហួរ ទៅដោយសង្គ្រាមមួយនេះ ក្នុងការកសាងប្រទេសឡើងវិញ ។នេះយោតាមទីភ្នាក់ងារសាព័ត៌មានចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ។

តាមរយៈបទសំភាសជាមួយ នឹងអ្នកកាសែតលោក Efimov បានបន្តទៀតថា ការស្តារប្រទេសឡើងវិញនិងទំនាក់ទំនង រវាងស៊ីរីនិងបណ្តាប្រទេសនៅអារ៉ាប់ កំពុងដំណើរការប៉ុន្តែកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនៅបន្តជាប់គាំងនៅឡើយ ដោយសារតែទណ្ឌកម្មរបស់អាមេរិក។

លោកបន្តថា ទណ្ឌកម្មទាំងនោះនឹងនៅតែជា ឧបសគ្គដ៏សំខាន់ក្នុងការចូលរួម ឲ្យបានពេញលេញដោយស៊ីរី ទៅក្នុងតំបន់និងការកសាងខ្លួនឯងឡើងវិញ ហើយលោកក៏បានអំពាវនាវឲ្យ លោកខាងលិចក្នុងការលើកលែងទណ្ឌកម្ម និងចំណាត់ការខុសច្បាប់ ទាំងអស់ចេញពីប្រទេសស៊ីរីផង ៕