ភ្នំពេញ៖ សមាគមអ្នកស្រាវជ្រាវវ័យក្មេង សូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបទបញ្ញត្តិ ស្តីពី “ដកសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត”។
សម្រាប់បុគ្គលណាដែលមិនបាន បំពេញកាតព្វកិច្ចទៅបោះឆ្នោត មុនពេលដែលខ្លួននឹងត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ បុគ្គលនោះនឹងត្រូវ «បាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោត»។
ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យ តាមផ្លូវច្បាប់នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះ នៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែលដោយមិនមានផលប៉ះពាល់អ្វីឡើយ៕